(ព្រុចសែល)៖ ធនាគារស្តុកទឹកកាមរបស់បុរស ដ៏ធំជាងគេបំផុតលើកលោកនាពេលថ្មីៗនេះ បានស្នើយ៉ាងទទូចដល់សហភាពអឺរ៉ុប (EU) ឲ្យបង្កើនការបើកទូលាយ និងផ្តល់ភាពងាយស្រួលជាងមុន ដល់អ្នកដែលមានបំណងចង់បរិច្ចាគស្ពែម (Sperm) ក្រោមគោលដៅធ្វើឲ្យអាត្រាបង្កកំណើត នៅក្នុងទ្វីបនេះមានសន្ទុះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
បើតាមតួលេខដែលផ្តល់ឲ្យដោយ ទីភ្នាក់ងារស្ថិតិរបស់ EU «Eurostat» អាត្រាបង្កកំណើតថ្មីបាន និងកំពុងថយចុះជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាលទសវត្សរ៍៦០ រហូតឈានចូលមកដល់សតវត្សរ៍ទី ២១នេះ នៅតាមបណ្តាប្រទេសនានា ដែលជាសមាជិករបស់សហភាពអឺរ៉ុប។ Eurostat បានឲ្យដឹងថា កាលពីឆ្នាំ២០១៥ អត្រាមានកូនសរុបនៅប្លុកដែលមានសមាជិក ២៨ ប្រទេសនេះ គឺ ១.៥៨នាក់ប៉ុណ្ណោះសម្រាប់ស្រ្តីម្នាក់។
ឆ្លើយតបទៅនឹងអត្រាដ៏គួរឲ្យបារម្ភនេះ ធនាគារស្ពែមនៅទូទាំងទ្វីបអឺរ៉ុប កំពុងតែអំពាវនាវឲ្យ EU ធ្វើការពិចារណាកែប្រែបទបញ្ញតិបច្ចុប្បន្នរបស់ខ្លួន ដើម្បីបង្កើនអត្រាកំណើត និងបញ្ឈប់ការធ្លាក់ចុះនៃចំនួនប្រជាជន។ គួរជម្រាបថា បើតាមជំនួបរយៈពេលខ្លីរវាងមន្រ្តីនៃគណៈកម្មការអឺរ៉ុប និងធានាគារស្ពែមធំជាងគេលើពិភពលោក Cryos International កំណើនប្រជាជននៅ EU បានថយចុះ ហើយការបង្កើនអត្រាកំណើត គឺជាអាទិភាពខ្ពស់បំផុតមួយ។ ម៉្យាងវិញទៀត គោលដៅនេះ នឹងត្រូវជួយជ្រោមជ្រែងដោយការបង្កើនភាពងាយស្រួល សម្រាប់នីតិវិធីនៃការបរិច្ចាគស្ពែម៕