(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ កូរ៉េខាងជើង ប្រកាសផ្អាកការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ខណៈសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន ចិន និងសហភាពអឺរ៉ឺប បានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ប្រសើរនេះ។
២៖ មន្ត្រី IMF ព្រមានថា សង្គ្រាមពាណិជ្ជកម្មដ៏តានតឹង នឹងបង្កបញ្ហាដល់សេដ្ឋកិច្ចបណ្តាប្រទេសនៅអាស៊ី។
៣៖ អង្គការសហប្រជាជាតិ បារព្ធគម្រប់ខួបលើកទី០៩នៃ «ទិវាភាសាចិន» នៅទីស្នាក់ការកណ្តាលក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
៤៖ អាមេរិក៖ ក្រុមសិស្សសាលានៅតំបន់ Bay Area រដ្ឋកាលីហ្វរញ៉ា ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំង ចំពោះអំពើហិង្សាដោយអាវុធ ដែលជាបញ្ហាក្តៅគគុកទូទាំងអាមេរិក។
៥៖ អាជ្ញាធរឥណ្ឌា ដាក់បន្តោងសេរ៉ូមឲ្យដើមពោធិអាយុកាល ៧០០ឆ្នាំ ដែលជាដើមពោធិធំបំផុតទីពីរលើលោក។
៦៖ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បន្តផ្តាច់ជីវិតមនុស្ស០៤នាក់ និងរបួសជាង៤៥០នាក់បន្ថែម ខណៈអន្តរជាតិហាក់គ្មានវិធី ដោះស្រាយទាល់តែសោះ។
៧៖ ដោយសារ MacBook Pro មានបញ្ហាប៉ោងថ្ម ក្រុមហ៊ុន Apple សន្យាប្តូរថ្មីដោយឥតគិតថ្លៃ ជូនអតិថិជនទូទាំងពិភពលោក។