(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ យន្តហោះយោធា-នុយក្លេអ៊ែរចិន ហោះឆ្វែលជុំវិញកោះតៃវ៉ាន់ នាំឲ្យទីក្រុងតៃប៉ិផ្ទុះការតវ៉ា និងអះអាងថា ជាការគំរាមកំហែងធ្ងន់ធ្ងរណាស់។
២៖ ក្រុមអ្នកវិទ្យាសាស្ត្រអះអាងពីរបៀបថ្មី នៃការកកើតព្រះច័ន្ទទាំងពីររបស់ភពព្រះអង្គារ គឺការប៉ះទង្គិចគ្នារវាងភពអង្គារនិងវត្ថុអវកាសដ៏ធំមួយ។
៣៖ បុគ្គលដែលលោក ដូណាល់ ត្រាំ ជ្រោមជ្រែង គឺលោក Jim Bridenstine ឥឡូវនេះបានឡើងជាប្រធានអង្គការ NASA ថ្មីជាផ្លូវការហើយ។
៤៖ ទីបំផុតខ្សែទូរស័ព្ទបន្ទាន់ Hotline រវាងមេដឹកនាំកូរ៉េទាំងពីរ ត្រូវតភ្ជាប់ជាផ្លូវការហើយ ដើម្បីត្រៀមរៀបចំសម្រាប់ជំនួបកំពូលដ៏កម្រនៅសប្តាហ៍ក្រោយ។
៥៖ ធ្លាក់ឧទ្ធម្ភាគចក្រនៅកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស។
៦៖ ក្នុងឱកាសជំនួបទ្វេភាគីនៅទីក្រុងហាណូយ ក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានព្រមព្រៀងគ្នារឹងបន្តឹងចំណងវិស័យពាណិជ្ជកម្មនិងវិនិយោគទុនរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។
៧៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានជ្រុលធ្លាក់ចេញពីផ្លូវសម្រាប់ត្រៀមរត់ហោះហើរ នៅឯអាកាសយានដ្ឋានអន្តរជាតិ Tribhuwan នៃប្រទេសនេប៉ាល់ ប៉ុន្តែពុំបានបង្កឲ្យមានគ្រោះថ្នាក់អ្វីឡើយ៕