ទុយនីស៊ី៖ ប្រព័ន្ធ Sensor អវកាសចិន «ជួយរកឃើញទីតាំងបុរាណចំនួន១០កន្លែង» ដែលនៅសល់តាំងពីសម័យចក្រភពរ៉ូម!
20-04-2018 11:20
(ទុយនេស៊ី)៖ តំបន់បុរាណស្ថានថ្មីចំនួន១០កន្លែង នៅភាគខាងត្បូងប្រទេសទុយនីស៊ី ត្រូវបានរកគេរុករកឃើញ ដោយសារតែបច្ចេកវិទ្យានៅទីអវកាសរបស់ប្រទេសចិន។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរទុយនីស៊ី ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
ទីតាំងបុរាណៗទាំងអស់នោះ មានអាយុកាលបន្សល់ទុកតាំងតែពីសម័យចក្រភពរ៉ូមមកម្ល៉េះ ដោយពួកវាស្ថិតនៅខេត្តចំនួន០៣ របស់ទុយនេស៊ីរួមមានខេត្ត ហ្គាហ្វាសា (Gafsa), តាតាវយូអ៊ីន (Tataouine), និង មេឌែអ៊ីនីន (Medeinine)។ ការរុករកឃើញថ្មីខាងលើ រួមមានទាំងសំណង់បន្ទាយមួយចំនួន កំពែង ប្រព័ន្ធផ្តត់ផ្គង់ទឹក និងអាងស្តុកទឹកធំៗចំនួនបី ព្រមទាំងផ្នូរបុរណាមួយកន្លែង។
គួរជម្រាបថា ការរកឃើញថ្មីទីតាំងបុរាណថ្មីនេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តមកពីប្រទេសចិន អ៊ីតាលី ប៉ាគីស្ថាន និងទុយនីស៊ីផ្ទាល់ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ នៃប្រព័ន្ធ Sensor ពីទីអវកាសរបស់ប្រទេសចិន ជាលើកទីមួយនៅក្នុងប្រទេសទុយនីស៊ី នៅក្រោមកម្មវិធីឈ្មោះថា ខ្សែក្រវាត់ និងផ្លូវឌីជីថល (DBAR)៕