(តួកគី)៖ ប្រធាននៃគណៈកម្មការកិច្ចការសាសនា បានអញ្ជើញភ្ញៀវកិត្តិយសចំនួន ២៥០រូប មកពីបណ្តាប្រទេសចំនួន ១០០ មកចូលរួមក្នុងកិច្ចប្រជុំកំពូលនៅក្រុងអ៊ីស្តង់ប៊ុល រយៈពេលចំនួន០៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមេសា។ នេះបើតាមប្រភពព័ត៌មានពី Turkish Minute ដកស្រង់នៅថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨។
កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងវិញ ក្នុងគោលបំណងភ្ជាប់ទំនាក់ទំនងរវាងជនជាតិភាគតិចម៉ូស្លីម ជាមួយប្រទេសតួកគី។ ភ្ញៀវកិតិ្តយសដែលត្រូវបានអញ្ជើញចូលរួមទាំងអស់ សុទ្ធសឹងតែជាមេដឹកនាំ អ្នកប្រាជ្ញ អ្នកកាសែត និងសកម្មជនសង្គមក្នុងបណ្តាប្រទេសដែលមានអ្នកប្រកាន់សាសនាអ៊ីស្លាមភាគតិច ក្នុងតំបន់មកចូលរួមប្រជុំ ដើម្បីប្រមូលផ្តុំនូវរាល់បញ្ហាដែលកើតមានឡើង ចំពោះពួកគេក្នុងការរស់នៅ និងជីវភាពប្រចាំថ្ងៃ ព្រមទាំងជួយរកដំណោះស្រាយរាល់បញ្ហាប្រឈមដែលកំពុងកើតឡើង នាពេលបច្ចុប្បន្នក្នុងប្រទេសរបស់ពួកគេ។
តាមរយៈការប្រជុំបែបនេះតួកគី ត្រូវបានគេព្យាករណ៍ថា នឹងអាចធ្វើឲ្យជនម៉ូស្លីមនៅជុំវិញពិភពលោកមើលឃើញថា លោកប្រធានាធិបតីតួកគី Tayyip Erdogan គឺជាមេដឹលនាំនៃបណ្តាម៉ូស្លីមទាំងអស់។ នាពេលអនាគត វានឹងអាចមានជម្លោះរវាងសហគមន៍ម៉ូស្លីមទាំងនេះ នៅក្នុងប្រទេសនីមួយៗ ហើយនេះក៏ដូចជាការរធ្វើអន្តរាគមន៍ប្រឆាំងនឹងអធិបតេយ្យភាព របស់បណ្តាប្រទេសផ្សេងទៀតផងដែរ៕