(គូឡាឡាំពួ)៖ ក្រុមហ៊ុនផលិតសព្វាវុធក្នុងវិស័យការពារជាតិរបស់ប្រទេសចិន បានដាក់តាំងបង្ហាញនូវផលិតផលសព្វាវុធទំនើបៗរបស់ខ្លួន សម្រាប់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទស្សនា នៅក្នុងពិព័រណ៍ដែលបាន និងកំពុងប្រារព្ធឡើង នៅរដ្ឋធានីគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ពីថ្ងៃចន្ទដល់ថ្ងៃពុធសប្តាហ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមេសា ឆ្នាំ២០១៨។
នៅក្នុងពិព័រណ៍ខាងលើនេះ ក៏រួមមាននាវាដឹកជញ្ជូនតាមផ្លូវទឹកប្រភេទ LMSs របស់ប្រទេសចិនផងដែរ ដោយផលិតផលប្រភេទនេះ ត្រូវបានម៉ាឡេស៊ីសម្រេចទិញយកចំនួន ០៤គ្រឿង រួចមកហើយក្រោមកិច្ចព្រមព្រៀងជាមួយប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យា វិទ្យឆសាស្ត្រ និងឧស្សាហកម្មរដ្ឋចិន ក្នុងនោះមានទាំងក្រុមហ៊ុនកសាងនាវា CSOC ផងដែរជាអ្នកទទួលខុសត្រូវសាងសង់។
គួរបញ្ជាក់ថា ប្រទេសចិនបានផ្សព្វផ្សាយឲ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចាប់អារម្មណ៍ ចំពោះផលិតផលលើវិស័យការពារជាតិរបស់ខ្លួន ជាពិសេសគឺនាវាល្បាត ដឹកជញ្ជូន និងនាវាមុជទឹកផងដែរ ដែលមានដាក់តាំងបង្ហាញនៅទីក្រុងគូឡាឡាំពួពេលនេះ។ បន្ថែមពីនេះនាវាចម្បាំងចិន អាចផ្ទុកទម្ងន់ពី ១,៤០០តោន ទៅ ៤,០០០តោនថែមទៀតផង បូករួមទាំងរថក្រោះ, មីស៊ីលគ្រប់ធុន, និងសព្វាវុធផ្សេងៗ៕