សហរដ្ឋអាមេរិក៖ ផ្ទុះជម្លោះក្នុងពន្ធនាគារនៃរដ្ឋ South Carolina «បណ្តាលឲ្យទណ្ឌិត ០៧នាក់ស្លាប់ និង ១៧នាក់រងរបួសធ្ងន់»
16-04-2018 20:47
(វ៉ាស៊ីនតោន)៖ យ៉ាងហោចណាស់ទណ្ឌិត ០៧នាក់ស្លាប់ និង ១៧នាក់រងរបួសធ្ងន់ នៅក្នុងជម្លោះដែលផ្ទុះឡើងក្នុងពន្ធនាគារមួយកន្លែង នៅក្នុងរដ្ឋ South Carolina ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០១៨។
ជម្លោះបានផ្ទុះឡើងចាប់តាំងពីពេលយប់ថ្ងៃអាទិត្យ ឈានចូលវេលាទៀបភ្លឺ ថ្ងៃចន្ទនេះតែម្តង (ពេលវេលានៅអាមេរិក) ទើបក្រុមសន្តិសុខពន្ធនាគារ អាចបញ្ឈប់ជម្លោះដែលមានរយៈពេល ០៧ម៉ោង នេះបាន។
គួរបញ្ជាក់ថា ពុំមានឆ្មាំគុកណាម្នាក់រងរបួស ឬស្លាប់នោះឡើយ ហើយជម្លោះទំនងជាកើតឡើងដោយសារតែការទាស់សម្តី និងគុំគួនគ្នារវាងក្រុមទណ្ឌិតនៅក្នុងពន្ធនាគារ Bishopville ខាងលើនេះ ដែលជាលទ្ធផល ទណ្ឌិតសរុប ០៧នាក់ស្លាប់ និង ១៧នាក់រងរបួស៕