(ពិភពលោក)៖ រូបសំណាក់ដ៏សម្បើមៗនានាជុំវិញពិភពលោក តែងតែត្រូវបានកសាងឡើងដើម្បីបង្ហាញពីបុគ្គលដ៏អស្ចារ្យណាម្នាក់ ឬតំណាងព្រឹត្តិការណ៍ដ៏សំខាន់ណាមួយក្នុងប្រវត្តិសាស្ត្រ។ ខាងក្រោមនេះជា រូបសំណាក់ដែលមានកម្ពស់ខ្ពស់ជាងគេទាំង១០ លើពិភពលោក៖
១០៖ រូបសំណាក់ The Mother Calls ស្ថិតក្នុងប្រទេស រុស្ស៊ី មានកម្ពស់៨៧ម៉ែត្រ ដំណាងឱ្យសង្គ្រាម Stalingrad ដែលកើតឡើងពីខែសីហា ឆ្នាំ១៩៤២ដល់ខែកុម្ភៈ ឆ្នាំ១៩៤៣។
៩៖ រូបសំណាក់ ព្រះពុទ្ធ ស្ថិតនៅប្រទេស ចិន មានកម្ពស់ ៨៨ម៉ែត្រ ជាគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងប្រទេស ចិន។
៨៖ រូបសំណាក់ ព្រះពុទ្ធ ស្ថិតនៅក្នុងប្រទេសថៃ មានកម្ពស់៩២ ម៉ែត្រ កសាងឡើងចាប់ពីឆ្នាំ១៩៩០ដល់ឆ្នាំ២០០៨។
៧៖ រូបសំណាក់ Peter the Great ស្ថិតនៅក្នុងប្រទេស រុស្ស៊ី មានកម្ពស់ ៩៦ម៉ែត្រ ដើម្បីរំឮកដល់អធិរាជ Peter ទីមួយដែលបានដឹកនាំប្រទេស អស់រយៈពេល៤៣ឆ្នាំ។
៦៖ រូបសំណាក់ Sendai Daikannon ស្ថិតនៅក្នុងប្រទេស ជប៉ុន មានកម្ពស់ ១០០ម៉ែត្រ អ្នកទេចរណ៍អាចឡើងទៅដល់កំពូលនៃរូបសំណាក់ ហើយអាចមើលឃើញទិដ្ឋភាពនៃទីក្រុងទាំងមូល។
៥៖ រូបសំណាក់ អធិរាជ Yan និង Huang ស្ថិតនៅក្នុងប្រទេស ចិន មានកម្ពស់ ១០៦ ម៉ែត្រ ដើម្បីរំឮកដល់អធិរាជ Yan និង Huang ដែលត្រូវចំណាយពេល ២០ឆ្នាំដើម្បីកសាងឡើង។
៤៖ រូបសំណាក់ Guan Yin ស្ថិតនៅក្នុងប្រទេស ចិន មានកម្ពស់ ១០៨ម៉ែត្រ មានព្រះភ័ក្របីខុសៗគ្នា តំណាងឱ្យព្រះពរពីព្រះចំពោះពិភពលោក។
៣៖ រូបសំណាក់ Ushiku Daubustu ស្ថិតនៅក្នុងប្រទេស ជប៉ុន មានកម្ពស់ ១១០ម៉ែត្រ អ្នកទេសចរណ៍អាចធ្វើដំណើរឡើងទៅកំពូលចុងនៃរូបសំណាក់ដោយប្រើប្រាស់ជណ្តើរយន្ត។
២៖ រូបសំណាក់ Laykyun Setkyar ស្ថិតនៅក្នុងប្រទេស មីយ៉ាន់ម៉ា មានកម្ពស់ ១១៦ម៉ែត្រ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៩៦ បញ្ចប់វិញក្នុងឆ្នាំ២០០៨។
១៖ រូបសំណាក់ព្រះពុទ្ធ Spring Temple ស្ថិតនៅក្នុងប្រទេស ចិន មានកម្ពស់ ១៥៣ ម៉ែត្រ ជារូបសំណាក់ដែលខ្ពស់ជាងគេលើពិភពលោក ឈ្មោះនៃរូបសំណាក់នេះ បានយកតាមឈ្មោះទីតាំងទឹកពុះ ដែលស្ថិតនៅក្បែរនោះ៕