(បាកដាដ)៖ ក្រសួងការបរទេសអ៊ីរ៉ាក់ បានអំពាវនាវឲ្យកិច្ចប្រជុំកំពូលអារ៉ាប់ នាពេលខាងមុខនេះ ដែលគ្រោងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវរួមគ្នាបង្ហាញជំហរប្រឆាំងទៅនឹងសហរដ្ឋអាមេរិក ដែលកំពុងតែដឹកនាំការវាយប្រហារដែនអាកាសទៅលើប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃសៅរ៍ ទី១៤ ខែមេសា ឆ្នាំ២០១៨។
ក្រសួងការបរទេសអ៊ីរ៉ាក់ បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការវាយប្រហារដែនអាកាសស៊ីរី គឺជាការគំរាមកំហែងទៅដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ហើយវាគឺជាការផ្តល់ឱកាសទៅវិញទេ ដល់ពួកភេរវករក្នុងការពង្រីកខ្លួន បន្ទាប់ពីពួកគេត្រូវបានកម្ចាយពីអ៊ីរ៉ាក់ ហើយចូលទៅកាន់ស៊ីរី»។
គួរបញ្ជាក់ជាថ្មីថា ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍នេះ ដោយបង្ហាញក្តីព្រួយបារម្ភ និងព្រមានអំពីចំណាត់ការដ៏គ្រោះថ្នាក់ ដែលអាមេរិក បារាំង និងអង់គ្លេសកំពុងធ្វើ នោះគឺការវាយប្រហារដោយមីស៊ីល និងយន្តហោះចម្បាំងទៅលើប្រទេសស៊ីរី ដើម្បីកម្ចាត់ទីតាំងផលិតអាវុធគីមី របស់ប្រធានាធិបតី បាសា អាល់ អាហ្សាដ៕