ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងាររុស្ស៊ី​ប្រចាំ​ប្រទេសស៊ីរី បានឱ្យដឹងថា កងកម្លាំងរដ្ឋាភិបាល​ស៊ីរីបានដោត​ទង់ជាតិរបស់ខ្លួន​ហើយ នៅក្នុងតំបន់​ហ្គូតា ភាគខាងកើត (Ghouta) តាមរយៈ​ការគ្រប់គ្រង​ទីក្រុង​ឌួម៉ា​ទាំងស្រុង ខណៈក្រុមឧទ្ទាម​បានសម្រេច​ចិត្តដកថយ ហើយដែលនេះ នឹងក្លាយជាជ័យជម្នះ​ដ៏ធំបំផុត​សម្រាប់លោក​ប្រធានាធិបតីស៊ីរី បាស្សា អាល់ អាស្សាដ៕

២៖ ប្រទេសតួកគី​នឹងបង្កើតមូលដ្ឋាន​ស្រាវជ្រាវ​ ផ្នែក​វិទ្យាសាស្រ្ត​ផ្ទាល់ខ្លួន នៅតំបន់ទឹកកក​អង់តាក់ទិក នាប៉ូលខាងត្បូងភពផែនដី នាឆ្នាំ២០១៩​ខាងមុខនេះ៕

៣៖ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ម៉ាល់ខូម ធើនបាល (Malcolm Turnbull) បានទទួលស្គាល់ថា ច្បាប់ស្ដីពីការរារាំងការលូកដៃ​ពីបរទេស ចូលក្នុងកិច្ចការផ្ទៃ​ក្នុង និងនយោបាយ​អូស្ត្រាលី​ បានបំពុលដល់​ទំនាក់ទំនង​ជាមួយចិន ហើយការថ្លែង​បែបនេះ​របស់លោក​​កើតមានឡើង​បន្ទាប់ ពីមានសេចក្ដី​រាយការណ៍ថា ចិនបានបដិសេធ​ផ្ដល់ទិដ្ឋាការ​ដល់ក្រុម​មន្ត្រី​អូស្រ្ដាលី៕

៤៖ កូរ៉េខាងជើង​​បានប្រកាសពី​ជោគជ័យ ក្នុងការអនុវត្តន៍​ផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​របស់ខ្លួន កាលពីឆ្នាំ២០១៧ ទោះបី​ជាបានទទួល​រងទណ្ឌកម្ម ដែលមាន​សហរដ្ឋអាមេរិក​ជាមេក្លោង យ៉ាងទ្រោម​ខ្លួនក៏ដោយក្តី៕

៥៖ កប៉ាល់នេសាទ​កូរ៉េខាងត្បូង​មួយគ្រឿង បានបុកនាវាដឹកទំនិញ​មួយគ្រឿង នៅក្នុងដែន​សមុទ្រភាគនិរតី​ប្រទេស​កូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះតែម្តង ដោយបង្កឲ្យ​អ្នកនេសាទ ០៣នាក់ស្លាប់ និង ០៣នាក់ទៀត​បាត់ខ្លួន៕

៦៖ បេសកកម្មប្រកប​ដោយមហិច្ឆតាមួយ ទៅកាន់អាចម៍ផ្កាយ​ដែលផ្សំឡើងដោយ​លោហៈធាតុ នឹងជួយអ្នក​វិទ្យាសាស្រ្ត​បង្កើនការ​​​​​យល់ដឹង​ អំពីរបៀបផែនដី​ និងភពមាន​ទម្រង់ជាថ្ម​ដទៃទៀត​បានធ្វើ​ការវិវត្តន៍រូបរាង កាលពីរាប់​ពាន់លាន​ឆ្នាំមុន៕