Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨!

10-04-2018 20:02

(បរទេស)៖ នៅថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា លោកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ឆ្លើយតបទៅនឹងការវាយប្រហារ ដោយអាវុធគីមី នៅក្នុងប្រទេសស៊ីរី ខណៈគេរំពឹងថាជម្រើសយោធាក៏ស្ថិតនៅក្នុងចំណោមវិធានការរបស់លោកផងដែរ៕

២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោករំពឹងថានឹងអាចជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅខែឧសភា ឬនៅដើមខែមិថុនាខាងមុខនេះ៕

៣៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតម៉ាឡេស៊ី (EC) នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ នឹងរៀបចំការបោះឆ្នោតសកលអាណត្តិ ១៤ នៅថ្ងៃទីពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨៕

៤៖ ទណ្ឌិតចំនួន១៧នាក់ នៅឯមន្ទីរឃុំឃាំងនៃប៉ុស្តិ៍ប៉ូលិសមួយកន្លែង ស្ថិតក្នុងទីក្រុង ហ្សាំបូអាងហ្គា (Zamboanga) ភាគខាងត្បូង ប្រទេសហ្វីលីពីន បានហែកគុករត់គេចខ្លួន កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃអង្គារនេះ តែភាគច្រើនត្រូវតាមចាប់បានមកវិញ៕

៥៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានធ្វើដំណើរទៅដល់រដ្ឋធានីម៉ូស្គូ នៅថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីធ្វើកិច្ចចរចា ជាមួយសមភាគីរុស្ស៊ី៕

៦៖ ទីបំផុតនាពេលឆាប់ខាងមុខនេះ កែវយឺតអវកាស Kepler នឹងមានដៃគូហើយ ដោយកែវយឺតអវកាស TESS របស់ទីភ្នាក់ងារ អវកាស NASA នឹងត្រូវបាញ់បង្ហោះឡើង ទៅកាន់ទីអវកាសក្នុងរយៈពេល ០១សប្តាហ៍ទៀត ដើម្បីតាមប្រមាញ់រកភពអេលៀន ជាមួយនឹងរៀមច្បងរបស់វា៕