Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Julian Assange អារ៉ាប៊ីសាអូឌីត៖ ព្រះអង្គម្ចាស់រាជទាយាត bin Salman នឹងឡើងសោយរាជ្យនៅខែកក្កដា

09-04-2018 22:38

(រីយ៉ាដ)៖ Mujtahid គឺជាឈ្មោះបុរសម្នាក់ ដែលជារឿយៗតែងតែប្រើប្រាស់ប្រព័ន្ធ Twitter ទម្លាយអាថ៌កំបាំងនៅក្នុងគ្រួសាររាជវង្ស អារ៉ាប៊ីសាអូឌីត ហើយលោកក៏ត្រូវបានគេជឿជាក់ផងដែរថាជាសាច់ញាតិរាជវង្សអារ៉ាប៊ីសាអូឌីត។ នៅលើកនេះ Mujtahid បង្ហើបថា ព្រះអង្គរាជទាយាតអារ៉ាប៊ីសាអូឌីត Mohammed bin Salman អាចនឹងឡើងសោយរាជ្យនៅរយៈពេលបីខែខាងមុខនេះ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨។

ប្រព័ន្ធ Twitter បានក្លាយជាកន្លែងផ្សព្វផ្សាយដ៏សំខាន់សម្រាប់ Mujtahid ក្នុងនាមជា Julian Assange អារ៉ាប៊ីសាអូឌីត ដែលមាន អ្នកតាមដានជាង០២លាននាក់។ Mujtahid ផ្អែកលើប្រភពស្និទនឹងការផ្ទេរអំណាច បានអះអាងថាព្រះអង្គម្ចាស់ Mohammed bin Salman អាចនឹងឡើងសោយរាជ្យនៅរយៈពេលបីខែខាងមុខនេះ។ Mujtahid បានគូសបញ្ជាក់ដូច្នេះថា៖«ប្រភពស្និទនឹងព្រះអង្គ ម្ចាស់ Mohammed bin Salman បានបង្ហើបថាទ្រង់បានសហការជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង លោក Jared Kushner (កូនប្រសារប្រុសរបស់លោកត្រាំ) ដើម្បីរៀបចំឱ្យព្រះមហាក្សត្រ Salman ដាក់រាជ្យហើយឱ្យព្រះអង្គម្ចាស់ រាជាទាយាតឡើងសោយរាជ្យបន្តនៅថ្ងៃទី០៤ ខែកក្កដា ខាងមុខនេះ។

ប៉ុន្តែយ៉ាងណាក៏ដោយ Mujtahid មិនបានបញ្ជាក់នោះទេថាហេតុអ្វីបានជាព្រះអង្គម្ចាស់ bin Salman ជ្រើសរើសយកថ្ងៃទី០៤ ខែកក្កដា ជាថ្ងៃកំណត់ឡើងគ្រងរាជ្យបល្ល័ង្ក៕