(បរទេស)៖ នៅថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨ ដើម​សប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍​អន្តរជាតិសំខាន់ៗ​ បានកើត​មានឡើងគ្រប់ទិសទី​ទូទាំង​សកលលោក មានការស្ថានការណ៍​វិវឌ្ឍន៍នយោបាយ នៃបណ្តាប្រទេស​មហាអំណាច គ្រោះធម្មជាតិគ្រប់ជំពូក និងជម្លោះប្រដាប់​អាវុធ​ ដែលបានបង្កឲ្យមនុស្សស្លាប់ និងរបួសជាច្រើនផងដែរ។

ដូច្នេះដើម្បី​ឲ្យច្បាស់ថា ព្រឹត្តិការណ៍​ទាំងនោះ​មានទិដ្ឋភាព​ទាក់ទាញ​ និងគួរឲ្យ​ចាប់​អារម្មណ៍​យ៉ាងណា សូមទស្សនា​កម្រងរូប​សំខាន់ៗ ដូចខាង​ក្រោមនេះ៖

១. រុស្ស៊ីអះអាងថា «អ៊ីស្រាអែល​ជាអ្នកវាយ​ប្រហារ​មូលដ្ឋាន​ទ័ព​ស៊ីរី ដោយបានផ្តាច់​ជីវិត​មនុស្ស ១៤នាក់»

២. ជុំវិញ​ការផ្ទុះព័ត៌មានថា «មាន​ការ​ប្រើប្រាស់​​អាវុធគីមី​ ជាថ្មីនៅស៊ីរី» អគ្គលេខាធិការ UN បង្ហាញក្តី​ព្រួយបារម្ភជា​ខ្លាំង!

៣. ស្ថាបនិក Facebook «ត្រៀមខ្លួន​​ឡើង​ជ្រុញ» ដើម្បីបកស្រាយ​រឿងបែក​ធ្លាយ​ព័ត៌មានសម្ងាត់​ នៃអ្នក​ប្រើប្រាស់​ជិត ៩០លាននាក់!

៤. ជប៉ុន៖ គ្រោះ​​រញ្ជួយដី ៦.១រ៉ិចទ័រ វាយលុក​ភាគ​ខាងលិច បង្កឲ្យ​មនុស្ស ០៤នាក់​រងរបួស!

៥. អ្នកនាំពាក្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក ដូណាល់ ត្រាំ «ត្រៀម​លាលែង​ពី​តំណែង...»

៦. អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លី ម្យុងបាក់ «ប្រឈម​មុខ​ជាប់​ពន្ធនាគារ​ អស់មួយ​ជីវិត» បើតុលាការ​រកឃើញ​កំហុស ដូចការ​ចោទ​ប្រកាន់!

៧. បុរសខ្លាំង​ហ្វីលីពីន៖ «យើងត្រូវការ​ចិន​ជាងអ្វីៗទាំងអស់​ នាពេលនេះ, ហ្វីលីពីន​ចង់ឃើញ​ទំនាក់ទំនង​ជាមួយចិន រីកស្រស់​បំព្រង​ដូចផ្កា...»