Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS (Update): មនុស្ស០៣នាក់ស្លាប់រួមទាំងជនបង្ក និង៣០នាក់ទៀតរបួស ក្នុងករណីរថយន្តបើកបំបុកមនុស្សនៅអាល្លឺម៉ង់

08-04-2018 00:55

(អាល្លឺម៉ង់)៖ ករណីរថយន្តបានបំបុកហ្វូងមនុស្ស ដែលកំពុងអង្គុយលេងនៅក្នុងទីក្រុង Muenster ភាគខាងលិច ប្រទេសអាល្លឺម៉ង់ បាន​​បង្ក​ឲ្យ​មនុស្សសរុប០៣នាក់ស្លាប់ អាចរួមទាំងជនបង្ក និង៣០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​យប់ថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។

យោងតាមសារព័ត៌មានអាល្លឺម៉ង់ Rheinische Post ដែលទទួលបានដំណឹងពីអ្នកនាំពាក្យប៉ូលិសម្នាក់ បានរាយការណ៍ឲ្យដឹងថា មនុស្សចំនួន០៣នាក់បាន បាត់បង់ជីវិត និងរហូតដល់ទៅ៣០នាក់បានររបួស នៅក្នុងហេតុការណ៍ប្រហារនេះ ហើយជនបង្កដែលជាម្ចាស់រថយន្ត​បានបាញ់សម្លាប់ខ្លួនឯង ខណៈអត្តសញ្ញាណពុំទាន់ត្រូវបានគេបញ្ជាក់ឡើយ។ ប៉ូលិសចាត់ទុកថា គឺជាការវាយប្រហារ ដោយចេតនា។

បើតាមប៉ូលិសអាល្លឺម៉ង់ ករណីខាងលើនេះទំនងជាពុំមានជនសង្ស័យផ្សេងឡើយ ហើយស្ថានភាពគ្រោះថ្នាក់ក៏បានបញ្ចប់​ទៅហើយផងដែរ៕