Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: ផ្ទុះករណីរថយន្ត បើកបុកចូលទៅរកហ្វូងមនុស្ស នៅភាគខាងលិចអាល្លឺម៉ង់ ខណៈប៉ូលិសអះអាងថាមានអ្នកស្លាប់​និង​របួស

07-04-2018 22:25

(អាល្លឺម៉ង់)៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មាននៃ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអាល្លឺម៉ង់ មានករណីរថយន្តមួយគ្រឿងបាន​សំដៅ​បុក​ចូលទៅរក​ហ្វូងមនុស្ស នៅឯទីក្រុង Muenster ភាគខាងលិចអាល្លឺម៉ង់ ខណៈប៉ូលិសក្នុងតំបន់កើតហេតុ បានបានបញ្ជាក់ថា មានមនុស្ស​ស្លាប់និងរបួសនៅក្នុងហេតុការណ៍នេះ ប៉ុន្តែមិនទាន់ដឹងចំនួនច្បាស់ជាក់លាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅយប់ថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។

គួរជម្រាបថា ភ្លាមៗបែបនេះ គេពុំទាន់ដឹងថាករណីខាងលើ ជាទង្វើដោយអចេតនា ឬក៏ជាការប៉ុនប៉ងដោយចេតនា យ៉ាងណានៅឡើយ​ទេ​៕