(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ អាកាស​យានដ្ឋាន​ខេត្ត Aceh ឥណ្ឌូណេស៊ី ផ្អាក​ដំណើរការ ដោយសារ​ឥទ្ធិពល​នៃភ្នំភ្លើង Sinabung កំពុង​ពុះ​កញ្ជ្រោល។

២៖ ​​​​កិច្ចព្រមព្រៀង​យោធា សហរដ្ឋអាមេរិក-ហ្គាណា កំពុងបង្ក​ការខឹង​សម្បារ និងគំរាម​ធ្វើ​បាតុកម្ម ក្នុង​ប្រទេសតំបន់អាហ្វ្រិកមួយ​នេះ។

៣៖ យន្តហោះសម្ងាត់ X37B នៃទ័ពអាកាស​អាមេរិក ចល័ត​នៅ​ទីអវកាសលើស ២០០ថ្ងៃហើយ តែ​មិនដឹងថា​មាន​គោលដៅ​អ្វី។

៤៖ Facebook ប្រើ​កណ្តាប់ដៃដែក បិទ Page ក្រុមហ៊ុនប្រឹក្សានយោបាយឈ្មោះ AggregateIQ ​របស់កាណាដា ដោយសង្ស័យ​ជាប់ពាក់ព័ន្ធ​ការ​បែកធ្លាយ ទិន្នន័យ​សម្ងាត់អ្នក​ប្រើប្រាស់។

៥៖ តំណាងរាស្ត្រ​​អាមេរិកមួយរូប​ទៀត បង្ខំចិត្ត​លាលែងពី​តំណែង ក្រោយ​រងការស៊ើបអង្កេត ករណីបៀត​បៀន​ផ្លូវភេទ។

៦៖ ​គ្រោះថ្នាក់រថភ្លើងនៅក្រុង Ngawi ក្នុងខេត្ត Java ខាងកើត ប្រទេសឥណ្ឌូណេស៊ី ផ្តាច់ជីវិតមនុស្ស០២នាក់។

៧៖ ជនស៊ីវិល០៥ស្លាប់និង៣០នាក់របួស ក្នុងការវាយប្រហារដោយគ្រាប់ផ្លោងពីក្រុមឧទ្ទាម នៅក្នុងទីក្រុងដាម៉ា់ស់ ប្រទេសស៊ីរី៕