(ប៉េកាំង)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិតធ្ងន់ ៦.៣រ៉ិចទ័រ បានវាយប្រហារប្រទេសដីកោះប៉ាពួញូហ្គីណេ កាលពីវេលាម៉ោង ១៖៤៨នាទីរសៀលថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង) ជាមួយនឹងជម្រៅនៃការញ័ររញ្ជួយ ២០គីឡូម៉ែត្រពីក្នុងដី។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។
ដែនកោះប៉ាពួញូហ្គីណេ គឺជាប្រជាជាតិដែលមានទឹកដីធំគួរសមមួយ ស្ថិតនៅភាគនិរតីនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលនៅអំឡុងដើមឆ្នាំ២០១៨ នេះ បានកើតមានគ្រោះរញ្ជួយដីជាច្រើនលើក និងសម្លាប់មនុស្សច្រើនជាង ១០០នាក់ទៅហើយ។
ដោយឡែកសម្រាប់គ្រោះរញ្ជួយដីនៅថ្ងៃសៅរ៍នេះ គឺមិនទាន់មានការបញ្ជាក់អំពីផលប៉ះពាល់ជារួមនៅឡើយទេ៕