(អាមេរិក)៖ យន្តហោះអវកាសរបស់ទ័ពអាកាសអាមេរិក X-37B បានធ្វើដំណើរនៅគន្លងជុំវិញផែនដី អស់រយៈពេលលើសពី ២០០ថ្ងៃហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយ Space.com នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨។
បេសកកម្មថ្មីបំផុតលើកទី ៥ របស់យន្តហោះអវកាស X-37B ដែលមានឈ្មោះថា OTV-5 បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅពេលដែលវា ត្រូវបានគេបាញ់បង្ហោះ តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ចេញពីមជ្ឈមណ្ឌលបង្ហោះយានអវកាស Kennedy របស់ NASA នៅក្នុងរដ្ឋផ្លូរីដា។
គួរជម្រាបថា យន្តហោះដែលពុំមានអាកាសយានិកបញ្ជាផ្ទាល់ និងអាចប្រើប្រាស់ឡើងវិញបាននោះ ពុំត្រូវបានគេដឹងច្បាស់ថា តើវាធ្វើអ្វីខ្លះឲ្យប្រាកដនៅក្នុងលំហអាកាសយូរៗបែបនោះឡើយ ហើយថា តើវានឹងបន្តនៅទីអវកាសយូរប៉ុណ្ណាទៀតនោះ ក៏មិនទាន់មាននរណាដឹងដែរគ្រាន់ថាជាទម្លាប់នោះគឺថា បេសកកម្មបួនលើកមុនរបស់វា យន្តហោះ X-37B តែងតែបំណែកកំណត់ត្រាថ្មី ក្នុងការស្ថិតនៅលើទីអវកាស ដោយបេសកកម្ម OTV-1 (២២៤ថ្ងៃ), OTV-2 (៤៦៨ថ្ងៃ), OTV-3 (៦៧៥ថ្ងៃ), និង OTV-4 (២,០៨៥ថ្ងៃ)៕