(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ សហរដ្ឋអាមេរិក ប្រកាស​យល់ព្រម​លក់ប្រព័ន្ធកាំភ្លើងធំ​តម្លៃ ១.៣ពាន់លានដុល្លារ ដល់​អារ៉ាប៊ី​សាអូឌីត។

២៖ ​​​​ប្រធានាធិបតីរុស្ស៊ី វ៉ាឌីមៀ ពូទីន ទទួលយកការអញ្ជើញឲ្យទៅទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅខែមិថុនាខាងមុខ ក្នុងជំនួបជាមួយ​​លោក វ៉ាង យី ដែលជាក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន។

៣៖ ការ​សងសឹកគ្នា​រវាង​មហាយក្សចិន និង​សហរដ្ឋអាមេរិក កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំងឡើង ខណៈ​លោក ត្រាំ ​ប្រកាសពីលើយន្តហោះ​ Air Force One ចង់ស្នើឲ្យបន្ថែមពន្ធ​ទៀត ទៅលើ​ទំនិញ​នាំ​ចូល​ពី​​ចិនដែលមានទំហំ១០០ពាន់​លានដុល្លារ។

៤៖ តុលាការ​ប្រេស៊ីល ប្រាប់ទៅ​អតីត​ប្រធានាធិបតី លោក លូឡា ដឺ ស៊ីលវ៉ា៖ ព្រម​ប្រគល់ខ្លួន​តាមសម្រួល ឬចង់ឲ្យ​ប៉ូលិសចូល​ទៅចាប់ខ្លួន​​។

៥៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ប្រកាសនឹង​រំលាយសភានៅថ្ងៃស្អែក ដើម្បីត្រៀមរៀបចំ​ការបោះឆ្នោតមិនឲ្យលើសពី៦០ថ្ងៃឡើយ។

៦៖ ​តុលាការ​កូរ៉េខាងត្បូង កាត់​ទោស លោកស្រី ផាក គឺនហេ ដាក់ពន្ធនាគារ ២៤ឆ្នាំ និងពិន័យ​ជាប្រាក់ ១៧​លាន​ដុល្លារ។

៧៖ ជនជាតិ​ប៉ាឡេស្ទីន គ្រោង​​ប្រមូលផ្តុំ​គ្នា​តវ៉ាម្តងទៀត នៅថ្ងៃសុក្រនេះ​ ទោះបី​អ៊ីស្រាអែល ព្រមាន​បង្ក្រាប​យ៉ាង​ចាស់ដៃ៕