(រីយ៉ូ)៖ ចៅក្រមនៃតុលាការប្រេស៊ីល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) បានបញ្ជាក់ប្រាប់ទៅកាន់ អតីតប្រធានាធិបតីប្រេស៊ីល លោក លូឡា ដឺ ស៊ីលវ៉ា យ៉ាងដូច្នេះថា ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨។
ផ្អែកលើបទបញ្ជារបស់ខ្លួន លោកចៅក្រម ស៊ឺជីអូ ម៉ូរ៉ូ (Sergio Moro) បាន«តើលោកចង់ប្រគល់ខ្លួនមកសមត្ថកិច្ចដោយខ្លួនឯង ឬក៏ចង់ឲ្យប៉ូលិសចុះទៅចាប់ខ្លួន?»ប្រាប់ឱ្យ លោក លូឡា ប្រគល់ខ្លួនឱ្យអាជ្ញាធរនៅទីក្រុង ឃួរីទីបា (Curitiba) នៃរដ្ឋ បារ៉ាណា (Parana State) ស្ថិតនៅភាគខាងត្បូងប្រទេសប្រេស៊ីល ឱ្យបានមុនម៉ោង ០៥៖០០នាទីល្ងាច ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងតំបន់)។ «យោងតាមសាលក្រមសម្រេច និងការគោរព ចំពោះសេចក្ដីថ្លៃថ្នូររបស់លោក លូឡា ដឺ ស៊ីលវ៉ា ក្នុងនាមជាអតីតប្រធានាធិបតី ខ្ញុំបានទុកឱកាសឱ្យគាត់ប្រគល់ខ្លួនដោយស្ម័គ្រចិត្ត ឱ្យប៉ូលិសក្នុងទីក្រុង Curitiba នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨នេះ នៅត្រឹមម៉ោង ០៥៖០០នាទីល្ងាច នៅពេលដែលទោសជាប់ពន្ធនាគាររបស់លោក ត្រូវចាប់ផ្ដើមអនុវត្តន៍»។ នេះបើតាមសម្តីលោក Sergio Moro។
គួរបញ្ជាក់ថា កាលពីដំបូងឡើយ លោក លូឡា ដឺ ស៊ីលវ៉ា ត្រូវបានតុលាការប្រេស៊ីលកាត់ទោសដាក់ពន្ធនាគារ ០៩ឆ្នាំ ពីបទពុករលួយ តែទោសនេះត្រូវតម្លើងដល់ ១២ឆ្នាំ វិញកាលពីខែមករា បើទោះជាលោកបានច្រានចោលរាល់ការចោទប្រកាន់ ហើយថាវាជាចេតតនានយោបាយ ដែលមានគោលបំណងរារាំងរូបលោក មិនឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី នៅខែតុលា ឆ្នាំ២០១៨នេះក៏ដោយ៕