(ម៉ានីល)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារលើកោះ មិនដាណាវ នៃភាគខាងត្បូងប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមេសា ឆ្នាំ២០១៨។
យោងតាម USGS គ្រោះរញ្ជួយដីនេះ មានជម្រៅរញ្ជួយ ៦១គីឡូម៉ែត្រ ទៅក្នុងដី និងស្ថិតនៅចំងាយ ១២៨គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងដាវ៉ៅ នៃកោះមិនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន។ ប៉ុន្តែភ្លាមៗបែបនេះ ពុំទាន់មានការបញ្ជាក់ណាមួយថា អាចមានជនរងគ្រោះ ឬការខូចខាតនៅឡើយទេ៕