(អង់ការ៉ា)៖ ការប្រគល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ឱ្យប្រទេសតួកគី ត្រូវបានគេកំណត់ថា នឹងត្រូវបានឡើងនៅខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ហើយវានឹងធ្វើឱ្យតួកគី ក្លាយជាប្រទេសសមាជិកអង្គការណាតូរបស់សហរដ្ឋអាមេរិកដំបូងបំផុត ដែលប្រើប្រាស់ S-400។ នេះបើតាមប្រធានឧស្សហកម្មការពារជាតិរុស្ស៊ី ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅលើ Twitter លោក Ismail Demir ប្រធានផ្នែកឧស្សហកម្មការពារជាតិរុស្ស៊ីបានឱ្យដឹងថា ពេលវេលានៃការប្រគល់ S-400 ត្រូវបានគេកំណត់នៅខែកក្កដា ឆ្នាំ២០១៩។ ការលើកឡើងបែបនេះ របស់លោក Demir ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានប្រកាសនៅឯសន្និសីទសារព័ត៌មាន ជាមួយសមភាគីតួកគី លោក អឺដូហ្កាន់ ក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃអង្គារថា ទីក្រុងម៉ូស្គូនឹងពន្លឿនការប្រគល់មីស៊ីល S-400 ឱ្យតួកគី។
គួរបញ្ជាក់ថា តួកគីបានចុះហត្ថលេខាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្នុងតម្លៃជាង ០២ពាន់លានដុល្លារ ហើយបីខែក្រោយទៀត ទើបប្រទេសទាំងពីរ ចុះហត្ថលេខជាថ្មីលើកម្ចីទិញប្រព័ន្ធមីស៊ីលនេះ៕