(ហ្វីជី)៖ មនុស្សយ៉ាងហោចណាស់ ០៦នាក់បានស្លាប់ បន្ទាប់ពីខ្យល់ព្យុះស៊ីក្លូនត្រូពិច Josie បានវាយប្រហារលើតំបន់ប៉ែកខាងលិច នៃប្រទេសដែនកោះហ្វីជី ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៤ ខែមេសា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយហ្វីជី សាកសពបុរសម្នាក់អាយុ ១៩ឆ្នាំ ដែលបានបាត់ខ្លួននៅក្នុង ទឹកជំនន់ត្រូវបានគេរកឃើញនៅថ្ងៃពុធនេះ ដែលនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ០៦នាក់។ បុរសរូបនេះបានបាត់ខ្លួននៅ ពេលព្យាយាមឆ្លងកាត់ទឹកជំនន់ កាលពីចុងសប្ដាហ៍កន្លងទៅ ហើយមកទល់ពេលនេះក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តស្វែងរកក្មេងប្រុសម្នាក់ទៀត ដែលបានបាត់ខ្លួន នៅអំឡុងការធ្វើដំណើរជាមួយជីតាទៅចាប់ក្ដាម។ សាកសពជីតារបស់ក្មេងប្រុសរូបនេះ ត្រូវបានគេប្រទះឃើញកាលពីថ្ងៃចន្ទ។
គួរបញ្ជាក់ថា ព្យុះស៊ីក្លូនត្រូពិច Josie បានវាយប្រហារភាគខាងលិចប្រទេសហ្វីជី ដោយនាំមកជាមួយភ្លៀងធ្លាក់យ៉ាងខ្លាំង រហូតបង្កជាទឹកជំនន់កាលពីយប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅនេះ។ រីឯមនុស្ស ០៤នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់កាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន