(រ៉ង់ហ្គូន)៖ យន្ដហោះចម្បាំងមីយ៉ាន់ម៉ាមួយគ្រឿង បានធ្លាក់ខណៈពេលកំពុងដឹកនាំ ការបណ្ដុះបណ្ដាលហោះហើរមួយ នៅក្បែរភូមិគ្យុនកូណេ (Kyunkone) ស្ថិតនៅក្នុងទីក្រុង តងហ្គូ (Taungoo) នៃតំបន់បាហ្គោ (Bago) ភាគកណ្តាល ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង ១១៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅរ៉ង់ហ្គូន)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
រហូតមកទល់ពេលនេះ មិនទាន់មានព័ត៌មានបញ្ជាក់អំពីមូលហេតុធ្លាក់យន្តហោះ និងចំនួនមនុស្សរងគ្រោះនោះឡើយ៕