(ញូយ៉ក)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារទៅលើតំបន់មួយស្ថិតនៅចម្ងាយ ៤០គីឡូម៉ែត្រ នៃភាគនិរតីទីក្រុងអ៊ែលទ្រុនហ្វូ នៃប្រទេសអ៊ែលសាលវ៉ាឌ័រ នៅវេលាម៉ោង ២៣៖២៣នាទីយប់ ថ្ងៃចន្ទ ទី០២ ខែមេសា (ម៉ោងនៅតំបន់អាមេរិកកណ្តាល)។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដកស្រង់របាយការណ៍ពី ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមេសា ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីកម្រិតបង្គួរខាងលើនេះ បានញ័រចេញពីក្នុងជម្រៅដី ៤៩.៨៩គីឡូម៉ែត្រ ហើយមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់អំពីផលប៉ះពាល់ដោយសាររញ្ជួយដីនេះ ជារួមនៅឡើយទេ៕