(អាហ្រ្វិកខាងត្បូង)៖ ភរិយាអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Nelson Mandela គឺលោកស្រី Winnie Mandela បាន ទទួលមរណៈភាពហើយនៅថ្ងៃចន្ទនេះ ក្នុងវ័យ៨១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ អ្នកនាំពាក្យគ្រួសាររបស់លោកស្រី លោក Victor Dlamini បានបញ្ជាក់ដូច្នេះថា៖«នេះគឺជាពេល វេលាមួយដ៏សោកសៅ ដែលយើងបានទទួលដំណឹងថា លោកស្រី Winnie Madikizela-Mandela បានទទួលមរណៈភាពនៅឯ មន្ទីរពេទ្យ Milkpark ក្នុងទីក្រុង Johannesburg នៅថ្ងៃចន្ទ ទី០២ ខែមេសានេះ។
គួរបញ្ជាក់ថា លោកស្រី Winnie Mandela បានរៀបអាពាហ៍ពិពាហ៍ជាមួយអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Nelson Mandela នៅឆ្នាំ១៩៥៨ ហើយអ្នកទាំងពីរត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសេរីភាព៕