(ប៉េកាំង)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បាន វាយប្រហារលើប្រទេសប៊ូលីវី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
យោងតាម USGS គ្រោះរញ្ជួយដីនេះមានជំរៅរញ្ជួយទៅក្នុងដី៥៥៧.៥គីឡូម៉ែត្រ ប៉ុន្តែភ្លាមៗពុំទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះ ឬការខូចខាតនៅឡើយទេ៕