(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ទីបំផុត​បន្ទប់ស្ថានីយ​អវកាសចិន Tiangong-1 ធ្លាក់ចូល​​បរិយាកាស​ផែនដី និងឆេះខ្ទេច​ទាំងអស់ហើយ។

២៖ ​​​​ទីក្រុងប៉េកាំង​ប្រកាស ដំឡើងពន្ធ២៥ភាគរយ លើទំនិញ​នាំចូល​ពីអាមេរិក១២៨មុខ ជាសង​សឹក​ចំពោះ ដូណាល់ ត្រាំ។

៣៖ ក្រោយទស្សនាក្រុមតន្ត្រីនារី K-pop លោក គីម ជុងអ៊ុន សម្តែងការអបអរសាទរ និងបញ្ជាក់ពី​ភាពវិជ្ជមាន​មួយចំនួន។

៤៖ កងទ័ព​នីហ្សេរីយ៉ា ប្រយុទ្ធគ្នា​ជាមួយក្រុម​ឧទ្ទាម នាំឲ្យ​មនុស្សជិត ២០នាក់​ស្លាប់ និង ៨៤នាក់​រងរបួស។

៥៖ លោក Carlos Alvarado ទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅប្រទេសកូស្តារីកា។

៦៖ ​រុស្ស៊ី សម្រេច​ជោគជ័យលើតេស្ត ប្រព័ន្ធបាញ់​ស្ទាក់​មីស៊ីល ដែល​អាចការពារសន្តិសុខ ទីក្រុងម៉ូស្គូ​ទាំងមូល​ទាំងម្តង។

៧៖ ទប់ចិត្តមិនបាន​ចំពោះ អំពើហិង្សា​លើ​ប៉ាឡេស្ទីន! ប្រធានាធិបតី​តួកគី ហៅ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា «មេភេរវករ»៕