Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុត​រុស្ស៊ី «សម្រេច​ជោគជ័យលើតេស្ត ប្រព័ន្ធបាញ់​ស្ទាក់​មីស៊ីល» ដែល​អាចការពារសន្តិសុខ ទីក្រុងម៉ូស្គូ​ទាំងមូល​ទាំងម្តង!

02-04-2018 15:28

(ម៉ូស្គូ)៖ យោធារុស្ស៊ី បានបាញ់សាកល្បង​ប្រកបដោយ​ជោគជ័យនូវ ប្រព័ន្ធប្រឆាំងមីស៊ីល​ផ្លោង​ទំនើបចុងក្រោយ​បំផុតរបស់ខ្លួន នៅក្នុងប្រទេស​កាហ្សាក់ស្ថាន។ នេះបើតា​មសារព័ត៌មាន Krasnaya Zvezda ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។

សារព័ត៌មាន Krasnaya Zvezda តាមរយៈការស្រង់​សម្ដីពីមេបញ្ជាការ រងនៃកងទ័ព​អាកាសរុស្ស៊ី លោក អាន់ដ្រេយ ព្រីកហូដកូ (Andrey Prikhodko) បានឱ្យដឹងថា ប្រព័ន្ធមីស៊ីលប្រឆាំង​មីស៊ីលផ្លោង​ទំនើបចុងក្រោយបំផុត ត្រូវបានបាញ់​សាកល្បង​ដោយជោគជ័យ ជាមួយការបាញ់​ចំគោលដៅក្នុង​ពេលវេលាកំណត់​មួយដ៏ល្អ​ឥតខ្ចោះ។

សារព័ត៌មានមួយនេះ​ក៏បានបន្ថែមដែរថា ប្រព័ន្ធកម្ទេច​មីស៊ីលនេះ មានបំពាក់ដោយ ប្រព័ន្ធទំនាក់ទំនង​ ដែលត្រូវបានរចនា​ឡើង ដើម្បីការពារ​ទីក្រុងម៉ូស្គូ ប្រឆាំងនឹង​ការវាយប្រហារតាម​ផ្លូវអាកាស ពីសំណាក់សត្រូវ ហើយមិនតែប៉ុណ្ណោះ​ វាក៏អាចដើរតួជា ប្រព័ន្ធប្រកាស​អាសន្នពីការវាយប្រហារ​ដោយគ្រាប់មីស៊ីល និងគ្រប់គ្រង​ដែនអាកាស​ផងដែរ៕