(សិង្ហបុរី)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារលើតំបន់មហាប៉ាស៊ីហ្វិក ស្ថិតនៅចំងាយ ៤២៧គីឡូម៉ែត្រ ពីភាគនិរតីនៃប្រទេសដែនកោះ Tonga។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០២ ខែមេសា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះពុំទាន់មានសេចក្ដីរាយការណ៍ ផលប៉ះពាល់នានានោះឡើយ ប៉ុន្តែមជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិ ក្នុងតំបន់ប៉ាស៊ីហ្វិក ក៏បានប្រកាសអាសន្នពីសញ្ញា នៃរលកយក្សស៊ូណាមិដែរ៕