(សេអ៊ូល)៖ សារព័ត៌មានកូរ៉េខាងត្បូង បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទស្សនាការសម្តែងរបស់តារាប៉ុបកូរ៉េខាងត្បូង ដែលធ្វើដំណើរទៅសម្តែងនៅប្រទេស កូរ៉េខាងជើង នេះបើយោងតាមភ្នាក់ងារព័ត៌មាន Independence ចេញផ្សាយនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នេះ។
ក្រុមសិល្បៈករកូរ៉េខាងត្បូង ក្នុងនោះរួមទាំងតារាចម្រៀងប៉ុបផងដែរនោះ បានធ្វើដំណើរទៅកាន់ទីក្រុង ព្យុងយ៉ាងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដើម្បីសម្តែងក្នុងរដ្ឋធានីនៃប្រទេស កូរ៉េខាងជើងមួយនេះ ខណៈដែលទំនាក់ទំនងរវាងគូសត្រូវទាំងពីរចាប់ផ្ដើមប្រសើរឡើង។
សូមជម្រាបថា មេដឹកនាំនៃប្រទេស កូរ៉េទាំងពីរ គ្រោងនឹងធ្វើកិច្ចជំនួបគ្នានៅក្នុងភូមិមួយនៅជាប់បន្ទាត់ព្រំដែន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ៕