(ប៉ារីស)៖ អតីតប្រធានាធិបតីបារាំង លោក នីកូឡាស សាកូស៊ី (Nicolas Sarkozy) អាចប្រឈមមុខនឹងការកាត់ទោស ដោយរងការចោទប្រកាន់ពីបទប្រើប្រាស់ អំណាចរបស់លោកដោយខុសច្បាប់ ដើម្បីរក្សាព័ត៌មានសម្ងាត់ ស្តីពីការស៊ើបអង្កេតអំ​ពីភាពមិនប្រក្រតី ដែលបានចោទប្រកាន់អំពើពុករលួយលើ​យុទ្ធនាការឃោសនា បោះឆ្នោតរបស់លោកកាលពីឆ្នាំ២០០៧, នេះបើយោងតាមសារព័ត៌មាន Le Monde ចេញផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។

​ករណីនេះបានកើតឡើង បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតត្រួតពិនិត្យលើការចោទប្រកាន់ដែលថា អតីតមេដឹកនាំលីប៊ី លោក Moammar Gadhafi ដែលបានស្លាប់ទៅ បានផ្តល់ថវិកាចំពោះយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក សាកូស៊ី ហើយបានចាប់ផ្តើមសង្ស័យថា លោក សាកូស៊ី បានរក្សាសំណុំរឿងនេះជាសំងាត់ តាមរយៈបណ្តាញអ្នកផ្តល់ព័ត៌មាន។

​មេធាវីរបស់លោក សាកូស៊ី ភ្លាមៗនេះមិនទាន់អាចសុំការអធិប្បាយបាននោះទេ។

សូមជម្រាបថា លោក សាកូស៊ី បានកាន់តំណែងជាប្រធានាធិបតីបារាំង ចាប់ពីខែឧសភា ឆ្នាំ២០០៧ ដល់ខែឧសភា ឆ្នាំ២០១២៕