(ឧបកូរ៉េ)៖ យោងតាមព័ត៌មាន AFP បានចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា បងប្អូនកូរ៉េទាំង២ បានសម្រេចកំណត់យកថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៨ខាងមុខនេះ សម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន និងប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន។
កិច្ចប្រជុំកំពូលនេះ នឹងធ្វើឡើងនៅក្នុងភូមិ Panmunjom ក្រោយពីមានភាពតានតឹងជាមួយគ្នាអស់រយៈពេលជាង ០១ឆ្នាំមកហើយ ដោយសារតែកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង។
សូមជំរាបថា ការកំណត់នេះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់មកពីភាគីទាំងសងខាង បានជួបពិភាក្សាគ្នានៅឯអគារ តុងជីលហ្កាក់ (Tongilgak) ដែលស្ថិតនៅលើទឹកដីរបស់កូរ៉េខាងជើងក្នុងភូមិ ផាន់មុនចុម (Panmunjom) ដែលខណ្ឌចែកព្រំដែនកូរ៉េទាំងពីរ៕