Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨! (Photo inside)

28-03-2018 19:55

(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតព័ត៌មាននៃដំណើរទស្សនកិច្ចសំងាត់បំផុតរបស់លោក គីម ជុនអ៊ុន មេដឹកនាំនៃប្រទេសកូរ៉េខាងជើង ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិនជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានសារព័ត៌មានចិនស៊ីនហួរ ចេញផ្សព្វផ្សាយជាផ្លូវការ ហើយ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ៕

២៖ ជាថ្មីម្តងទៀតអង្គការ NASA បានសម្រេចពន្យាពេលការបាញ់បង្ហោះ កែវយឺតអវកាសជំនាន់ថ្មីរបស់ខ្លួន គឺ James Webb ដោយលើកទៅមិនឲ្យនៅមុន ខែឧសភា ឆ្នាំ២០២០ឡើយ ពោលគឺខុសកាលកំណត់ចាស់ដល់ទៅជិត០១ឆ្នាំ ដោយសារតែ ការចាំបាច់ ត្រូវធ្វើតេស្តសាកល្បងទៅលើប្រព័ន្ធរបស់វាបន្ថែមទៀត ព្រមទាំងបញ្ហាមួយចំនួនទៀត៕

៣៖ ប្រភពព័ត៌មានពីកាសែតគាំទ្ររដ្ឋាភិបាលទីក្រុងដាម៉ាស បានឲ្យដឹងថា កងទ័ពស៊ីរីកំពុងសំងំរៀបចំ បើកប្រតិបត្តិការយោធា ទ្រង់ទ្រាយធំមួយ ទៅលើក្រុងមួយដែលជាទីតាំងចុងក្រោយ របស់ក្រុមឧទ្ទាម ហ្សេស អាល់ អ៊ីស្លាម (Jaish al-Islam) នៅតំបន់ហ្គួតា (Ghouta) ភាគខាងកើត លុះត្រាតែក្រុមឧទ្ទាម ព្រមប្រគល់តំបន់នោះតាមសម្រួលមកឲ្យខ្លួនវិញ៕

៤៖ ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក នឹងបង្កើនការដានតាមតំបន់ទឹកកករបស់ភពផែន តាមរយៈការបាញ់បង្ហោះ ផ្កាយរណបថ្មីចំនួនពីរ និងការសិក្សាស្រាវជ្រាវជាច្រើនផ្សេងទៀត នៅឆ្នាំ២០១៨នេះ៕

៥៖ កិច្ចព្រមព្រៀងទិញប្រព័ន្ធខែលការពារមីស៊ីល S-400 ពីរុស្ស៊ី នឹងមិនធ្វើឱ្យប៉ះពាល់ដល់គំរោងទិញ យន្ដហោះចម្បាំង F-35 ពីសហរដ្ឋអាមេរិកឡើយ៕

៦៖ អគ្គរដ្ឋរុស្ស៊ីប្រចាំប្រទេសអូស្ត្រាលី លោក ហ្គ្រីហ្កូរី ឡុកវីណូវ (Grigory Logvinov) បានព្រមានថាពិភពលោកនឹងធ្លាក់ចូលក្នុង សម័យសង្រ្គាមត្រជាក់សាជាថ្មី បើសិនជាប្រទេសលោកខាងលិច នៅតែបន្តសកម្មភាពលំអៀងរបស់ខ្លួនប្រឆាំងនឹងទីក្រុងម៉ូស្គូ ដោយសាររឿងបំពុលសម្លាប់អតីតទីភ្នាក់ងារចារកិច្ចរុស្ស៊ីម្នាក់ នៅលើទឹកដីអង់គ្លេស៕