(ប៉េកាំង)៖ ទីបំផុតព័ត៌មាននៃដំណើរទស្សនកិច្ចសំងាត់បំផុតរបស់លោក គីម ជុនអ៊ុន មេដឹកនាំនៃប្រទេសកូរ៉េខាងជើង ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានសារព័ត៌មានចិនស៊ីនហួរ ចេញផ្សព្វផ្សាយជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ។

សារព័ត៌មានចិនស៊ីនហួរ បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង និងភរិយា ព្រមទាំងគណៈប្រតិភូរបស់កូរ៉េខាងជើង បានបំពេញទស្សនកិច្ចសំងាត់រយៈពេល៣ថ្ងៃ នៅទីក្រុងប៉េកាំងពីថ្ងៃទី២៥ ដល់ ២៨ ខែមីនា ឆ្នាំ២០១៨។ សូមរង់ចាំព័ត៌មានបន្ថែម

រូបភាពបង្ហាញពីដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ជួបជាមួយលោក ស៊ី នៅទីក្រុងប៉េកាំង