(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ មនុស្សស្លាប់ ៥៦នាក់ និងបាត់ខ្លួន ២០នាក់ ក្នុងគ្រោះអគ្គីភ័យលេបត្របាក់ផ្សារទំនើប នៅទីក្រុង ខេមែរ៉ូវ៉ូ ភាគខាងត្បូងរុស្ស៊ី!
២៖ បិតាស្ថាបនិក Facebook «សរសេរពាក្យសុំទោស មួយទំព័រពេញ» និងត្រូវសារព័ត៌មានធំៗយកទៅផ្សព្វផ្សាយ ជុំវិញការបែកធ្លាយព័ត៌មានអ្នកប្រើប្រាស់!
៣៖ តារាសិចអាមេរិក «ទម្លាយរឿងរសើបគ្រប់យ៉ាង ដែលនាងធ្លាប់ធ្វើជាមួយ លោក ដូណាល់ ត្រាំ» ជាថ្នូរនឹងប្រាក់ ១៥,០០០ដុល្លារ...
៤៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមីយ៉ាន់ម៉ាថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃពុធ សប្តាហ៍នេះ!
៥៖ បណ្តាញសង្គមរុស្ស៊ី Telegram មានអ្នកប្រើប្រាស់ជាប្រចាំកើនដល់ ២០០លាននាក់ ដោយសារការធានាសុវត្ថិភាពខ្ពស់ ដល់អ្នកប្រើប្រាស់!
៦៖ អារ៉ាប៊ីសាអូឌីត៖ មីស៊ីល ០៧គ្រាប់ ផ្លោងមករដ្ឋធានីរីយ៉ាដ ខណៈមួយគ្រាប់ប៉ុណ្ណោះដែលធ្លាក់ និងផ្តាច់ជីវិតមនុស្សម្នាក់, របួស ០២នាក់!
៧៖ អនាគតទីប្រឹក្សាសន្តិសុខជាតិថ្មីអាមេរិក៖ «ការដែលកូរ៉េខាងជើង ព្រមចរចាជាមួយអាមេរិក គឺមានបង្កប់ល្បិច...»