(ប៉ាពួញូហ្គីណេ)៖ គ្រោះរញ្ជួយផែនដី ដែលមានកម្រិតរហូតដល់ទៅ ៧.០រ៉ិចទ័រ បានវាយប្រហារដែនសមុទ្រ នៃប្រទេសប៉ាពួញូហ្គីណេទៀតហើយ នៅល្ងាចថ្ងៃចន្ទនេះតែម្តង នៅតំបន់មួយដែលមានចម្ងាយ ១៨០គីឡូម៉ែត្រ នៃភាគខាងលិចក្រុង Rabaul នៃកោះ New Britain ដែលញ័រចេញពីជម្រៅដី ១០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨។
មិនទាន់មានសេចក្តីរាយការណ៍ថា អាចកើតមានរលកយក្សស៊ូណាមិនោះឡើយ ខណៈទីភ្នាក់ងារតាមដានរញ្ជួយដីអាមេរិក USGS គឺជាអ្នកដែលបានរាយការណ៍ អំពីគ្រោះធម្មជាតិនេះ៕