(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានចោទប្រកាន់យោធាកូរ៉េខាងត្បូងថា កំពុងធ្វើសកម្មភាពបំពុលដល់បរិយាកាសនៃ ការផ្សះផ្សាទំនាក់ទំនងរវាងកូរ៉េទាំងពីរ ហើយថែមទាំងបញ្ជាក់ដែរថាការចរចា និងសមយុទ្ធយោធា មិនអាចធ្វើឡើងក្នុងពេលតែ មួយជាមួយគ្នាបាននោះទេ។ បើតាម Rodong Sinmun ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន Rodong Sinmun បានលើកឡើងដូច្នេះថា៖ «(ការប្រកាសទាំងនេះ) គឺជាសកម្មភាពបង្ករឿង ដោយចំហរនឹងភាគីនៃកិច្ចចរចា និងជាសកម្មភាពប្រកបដោយគ្រោះថ្នាក់ ដែលនឹងបំពុលដល់បរិយាកាសនៃការផ្សះផ្សាទំនាក់ ទំនង និងការឯកភាពគ្នា ដែលកូរ៉េទាំងពីរមិនធ្លាប់បានស្គាល់អស់រយៈពេលជាយូរមកហើយ។ ម្យ៉ាងវិញទៀត កិច្ចចរចា និងការធ្វើ សមយុទ្ធយោធាមិនអាចធ្វើឡើងក្នុងពេលតែមួយជាមួយគ្នាបាននោះទេ»។
គួរបញ្ជាក់ថា ប្រតិកម្មរបស់កូរ៉េខាងជើងកើតមានឡើង ក្រោយមានសេចក្ដីរាយការណ៍ថា យោធាកូរ៉េខាងត្បូងគ្រោងនឹងដាក់ បង្ហាញយន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35A នៅក្នុងពិធីមួយ នៅសប្ដាហ៍ក្រោយនេះ ខណៈទីក្រុងសេអ៊ូល ទើបតែបាន ចុះហត្ថលេខាកាលពីខែកុម្ភៈកន្លងទៅ ដើម្បីទិញមីស៊ីលរយៈចំងាយឆ្ងាយបន្ថែម ៩០គ្រាប់៕