(អេហ្ស៊ីប)៖ អាជ្ញាធរអេហ្ស៊ីប បានឱ្យដឹងថា ប៉ូលិស០២នាក់បានស្លាប់ និងមនុស្ស០៥នាក់ ផ្សេងទៀតរងរបួសនៅក្នុងការ វាយប្រហារផ្ទុះគ្រាប់បែក នៅឯទីក្រុង Alexandria។ ការវាយប្រហារកាលពីថ្ងៃសៅរ៍ មានគោលដៅទៅលើអាជ្ញាធរ ហើយវាកើត ឡើងតែ០២ថ្ងៃប៉ុណ្ណោះ មុននឹងការបោះឆ្នោតប្រធានាធិបតីអេហ្ស៊ីបចូលមកដល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអេហ្ស៊ីប គ្រាប់បែកត្រូវគេបង្កៃនៅក្រោមរថយន្ដមួយគ្រឿង និងបានផ្ទុះនៅចំពេលដែលឧត្ដមសេនីយ លោក Mostafa al-Nemr កំពុងបើកបររថយន្ដឆ្លងកាត់។ ប៉ុន្តែខាងក្រសួងមហាផ្ទៃអេហ្ស៊ីប អះអាងថាលោក Nemr មិនបានរងរបួស នោះទេ ខណៈមកទល់ពេលនេះក៏ពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវ នៅឡើយដែរ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអេហ្ស៊ីប បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយអះអាងថាវានឹងធ្វើឱ្យប៉ះពាល់ដល់ ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃចន្ទស្អែកនេះទេ ស្របពេលលោក Abdel Fattah al-Sisi ត្រូវគេរំពឹងថាអាចនឹងជាប់ឆ្នោតជា ប្រធានាធិបតីអេហ្ស៊ីប ក្នុងអណត្តិទី០២របស់លោក៕