(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ក្នុងចំណោមត្រីបាឡែនប្រមាណជាង១៥០ក្បាល ដែលត្រូវគេប្រទះឃើញមកនៅទើលើឆ្នេរសមុទ្រ ភាគខាងលិចប្រទេសអូស្រ្តាលី មាន​តែ​០៦​ក្បាល​ប៉ុណ្ណោះ ដែលត្រូវបានគេជួយសង្រ្គោះឲ្យនៅរស់រានមានជីវិត។

២៖ ​​​កូរ៉េខាងជើង ព្រមបើក​កិច្ចប្រជុំជាន់​ខ្ពស់ ជាមួយ​កូរ៉េខាងត្បូង នៅថ្ងៃ​ទី២៩ ខែមីនា ខាងមុខ​នេះ​ ដើម្បីពិភាក្សារឿងបើក​កិច្ចប្រជុំកំពូល​អន្តរកូរ៉េ ដែលនឹងប្រព្រឹត្តទៅនាចុងខែក្រោយ។

៣៖ ក្រុមហ៊ុន​យក្ស Boeing លក់យន្តហោះ​ទំនើបថ្មីពីរ​គ្រឿងឲ្យ​ជប៉ុន ក្នុងតម្លៃ៦៧៨​លានដុល្លារ។

៤៖ ស្ថាបនិកក្រុមហ៊ុន SpaceX និង Tesla លុប Page ផ្លូវការរបស់ក្រុមហ៊ុនទាំងពីរនេះ ចេញពី Facebook ខណៈដែលបណ្តាញសង្គមយក្ស​នេះ កំពុងទទួលរងការរិះគន់ខ្លាំង រឿងបណ្តោយឲ្យបែកធ្លាយទិន្នអ្នកប្រើប្រាស់ប្រមាណ០៥លាននាក់។

 

 

៥៖ ប៉ូលិស​​ប្រឆាំងភេវរកម្ម​បារាំងម្នាក់ ​ដែលបានពលីប្តូរធ្វើជាចំណាប់ខ្មាំងជំនួសស្រ្តីជាជនរងគ្រោះម្នាក់នោះ បានទទួលមរណភាពហើយ ក្រោយពីត្រូវខ្មាន់កាំភ្លើងជាអ្នកគាំទ្រក្រុមភេរវករ ISIS បាញ់ឲ្យរបួសជាទម្ងន់​កាល​ពី​ម្សិលមិញ។

៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ចាប់ផ្តើមរករឿងដាក់សម្ពាធមិនឲ្យបុគ្គលកែភេទ និងភេទទីបី បម្រើការងារនៅក្នុងជួរកង​ទ័ព​។

៧៖ លោកយាយម្នាក់នៅប្រទេសជប៉ុន ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ក្នុងវ័យ៨៨ឆ្នាំ។