Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌា ចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ វចនានុក្រមភាសាកាយវិការ ជាលើកដំបូង ខណៈមនុស្សគថ្លង់ក្នុងប្រទេសនេះ មានជាង៧លាននាក់

23-03-2018 21:43

(ញ៉ូវដេលី)៖ រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃសុក្រនេះ បានដាក់ឲ្យដំណើរការ វចនានុក្រមភាសាកាយវិការជាលើកដំបូង នៅក្នុងប្រទេសរបស់ខ្លួន ជាពិសេស សម្រាប់មនុស្សដែលពិការក្នុងការស្តាប់ និងនិយាយ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ។

«គោលបំណងសំខាន់ នៃការបង្កើតវចនានុក្រម ភាសាកាយវិការឥណ្ឌានេះឡើង គឺដើម្បីលុបបំបាត់ចោល នូវរនាំទំនាក់ទំនង រវាងមនុស្សគថ្លង់ នៅក្នុងប្រទេស», នេះបើតាមសម្តី រដ្ឋមន្ត្រីយុត្តិធម៌សង្គម និងផ្តល់អំណាច លោក Thaawarchand Gehlot បានឲ្យដឹង នៅក្នុងពិធីប្រកាស ដាក់ឲ្យដំណើរការនេះ។

វចនានុក្រមនេះ ផ្ទុកដោយពាក្យជាភាសាអង់គ្លេស និងឥណ្ឌា ៣,០០០ពាក្យ និងរូបភាពក្រាហ្វិកបង្ហាញផងដែរ។ គ្រប់ពាក្យទាំងអស់ ត្រូវបានបែងចែកចេញជា៥ប្រភេទ គឺពាក្យប្រចាំថ្ងៃ, ច្បាប់, ការសិក្សា, វេជ្ជសាស្ត្រ និងបច្ចេកទេស។

សូមជម្រាបថា មានមនុស្ស​ថ្លង់ជាង៥លាននាក់ និងមនុស្សគ ប្រមាណ២លាននាក់ នៅក្នុងប្រទេសឥណ្ឌា៕