(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ត្រីបាឡែនប្រមាណ១៥០ក្បាល ត្រូវគេប្រទះឃើញមកនៅទើលើឆ្នេរសមុទ្រ ភាគខាងលិចប្រទេសអូស្រ្តាលី។

២៖ ​​​តុលាការ​កូរ៉េខាងត្បូង បានសម្រេចចិត្ត​ចេញដីកាឃាត់ខ្លួន អតីតប្រធានាធិបតី លោក លី ម្យុងបាក់ (Lee Myung-bak) ពាក់ព័ន្ធនឹង​បទចោទប្រកាន់​ជុំវិញការប្រព្រឹត្តអំពើ​ពុករលួយ ដែលអាចឱ្យលោក​ជាប់ពន្ធនាគារ៤៥ឆ្នាំ។

៣៖ សភាជាតិ​មីយ៉ាន់ម៉ា ត្រៀម​បោះឆ្នោត​ជ្រើសតាំង ប្រធានាធិបតីថ្មី ក្រោយ​លោក U Htin Kyaw ប្រកាស​លាងលែង​ពីតំណែង ដោយសារ​បញ្ហា​សុខភាព។

៤៖ លោក Mark Zuckerberg ត្រូវមហាអំណាចនានា កោះ​ហៅ​​ឲ្យ​ចូលខ្លួនស្រាយ​បំភ្លឺ រឿងបែក​ធ្លាយ​ព័ត៌មាន​​អ្នកប្រើ​ប្រាស់​ Facebook ដល់​ទៅ​៥០​លាន​នាក់។

៥៖ ទីបំផុតលោក ដូណាល់ ត្រាំ ប្រកាស​ដកតំណែង​ លោក McMaster ទីប្រឹក្សាសន្តិសុខជាតិ ប្រចាំសេតវិមាន។

៦៖ ព្រឹទ្ធសភា​អាមេរិក អនុម័ត​កញ្ចប់ថវិកា​១.៣ទ្រីលាន​ដុល្លារ ដើម្បី​ទ្រទ្រង់​ជីវិតរដ្ឋាភិបាល​សហព័ន្ធ ០៦ខែ ទៅ​មុខ​ទៀត។

៧៖ ប្រទេស​វៀតណាម និងកូរ៉េខាងត្បូង ប្តេជ្ញាបង្កើន​ទំហំពាណិជ្ជកម្ម​រួមដល់១០០ពាន់​លាន​ដុល្លារ ខណៈ​លោក មូន ជែអ៊ីន កំពុង​ពេញ​ទស្សនកិច្ចនៅ​ហាណូយ៕