(ម៉ូស្គូ)៖ ឯកអគ្គរាជទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសបានអះអាងនាថ្ងៃព្រហស្បតិ៍នេះថា អ្នកគាំទ្របាល់ទាត់អង់គ្លេស នឹងមានសុវត្ថិភាពនៅក្នុងព្រឹត្តិការណ៍ World Cup 2018នេះ បើទោះបីជាមានវិបត្តិផ្នែកការទូតរវាងរដ្ឋាភិបាលក្រុងឡុងដ៍ និងម៉ូស្គូក្តី នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ។
«អ្នកគាំទ្រទាំងនោះនឹងមានសុវត្ថិភាព នៅក្នុងប្រទេសរុស្ស៊ី» នេះជាការអះអាងរបស់លោក Alexander Yakovenko ក្នុងសន្និសីទសារព័ត៌មានមួយនៅ ឯស្ថានទូតទីក្រុងឡុងដ៍។
វិធានការណ៍ចាំបាច់នានា ត្រូវបានអនុវត្ត ស្របពេលដែលអាជ្ញាធរពិសេសរបស់អង់គ្លេស បានចងទំនាក់ទំនងជាមួយអាជ្ញាធរពិសេស របស់រុស្ស៊ីដើម្បីរក្សាសន្តិសុខជូនពួកគេ។
ការប្រុងប្រយ័ត្នដើម្បីរក្សាសន្តិសុខ ជាអ្វីដែលយើងធ្វើឡើងសម្រាប់គ្រប់ប្រទេសនីមួយៗ។ «ខ្ញុំជឿជាក់ថានឹងមានសន្តិសុខពេញលេញ មិនតែប៉ុណ្ណោះថែមទាំងមាន គោលការណ៍ លើកលែងទិដ្ឋាការសម្រាប់អ្នកដែលចង់មកទស្សនាទីក្រុងម៉ូស្គូផងដែរ»៕
លោក Alexander Yakovenko នៅក្នុងសន្និសីទសារព័ត៌មាន នាស្ថានទូតរុស្ស៊ី ប្រចាំប្រចាំចក្រភពអង់គ្លេស