(ញូយ៉ក)៖ ក្រុមអ្នកវិភាគស្ថានការណ៍បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គួរតែឈានដល់សម័យកាលថ្មីនៃការអភិវឌ្ឍខ្លួនទៅមុខរួមគ្នា ដើម្បីសម្រេចបានលទ្ធផលឈ្នះ-ឈ្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ឆ្នាំ២០១៨។
ចិនដែលជាមហាយក្សនៅអាស៊ី ត្រូវបានគេមើលឃើញថា គឺជាប្រទេសជាតិមួយ ដែលស័ក្តិសមសម្រាប់ឲ្យប្រទេសដទៃៗទៀត ធ្វើកិច្ចសហប្រតិបត្តិការជាមួយ ដើម្បីសម្រេចបានអត្ថប្រយោជន៍រួមគ្នា ហើយការរឹតបន្តឹងការធ្វើទំនាក់ទំនងចិន-អាមេរិក គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបានវិបុលភាពរួមគ្នា។
គួរជម្រាបថា សព្វថ្ងៃនេះមានផ្នែកផ្សេងៗជាច្រើន សម្រាប់ឲ្យមានការធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសជាតិទាំងពីរនេះបាន។ បើតាមការបង្ហាញពីស្ថិតិទំហំពាណិជ្ជកម្ម រវាងចិន និងអាមេរិក គឺធំជាង ៥៨០ពាន់លានដុល្លារទៅទៀត កាលពីឆ្នាំ២០១៧ ខណៈការប្រែក្លាយសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងបន្តជំរុញឲ្យមានតម្រូវការក្នុងស្រុក និងការពង្រីកទីផ្សារកាន់តែខ្លាំង ដែលជាហេតុធ្វើឲ្យចិន គឺជាទីផ្សារវិនិយោគដ៏ប្រសើរបំផុតមួយ ដែលកំពុងរីកដុះដាលយ៉ាងខ្លាំង សម្រាប់សហរដ្ឋអាមេរិក៕