Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨! (Photo inside)

21-03-2018 20:59

(ពិភពលោក)៖ នៅថ្ងៃពុធ ទី២១ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ផ្នែកបន្ថែមទៀតហើយ នៃផ្ទាំងទឹកកដ៏ធំមួយនៅទ្វីបអង់តាកទិក ពោលគឺប៉ុនប្រទេសបារាំងមួយទាំងមូលឯណោះបានរបេះ ចេញ និងកំពុងរសាត់អណ្តែតនៅលើមហាសាគរ ដែលប្រការនេះបានធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្ត មានក្តីព្រួយបារម្ភជាខ្លាំងថា ផ្ទាំងទឹកកកយក្សនេះ អាចរលាយឆាប់រហ័សឆ្ងាយជាងការរំពឹងទុក ស្របពេលដែលអាកាសធាតុកាន់តែក្តៅទៅៗ ហើយទីបំផុត បង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្រិតនីវ៉ូទឹកសមុទ្រ៕

២៖ អដ្ឋិធាតុនៃបិតាវិទ្យាសាស្ត្រ-រូបវិទ្យា លោក Stephen Hawking ដែលទើបបានទទួលមរណៈភាព កាលពីពេលថ្មីៗនេះ ត្រូវបានអាជ្ញាធរអង់គ្លេសបញ្ជាក់ថា នឹងត្រូវបញ្ចុះនៅទីវាលវីរៈបុរស ដែលស្ថិតនៅជាប់ផ្នូររបស់ លោក Sir Isaac Newton អ្នកវិទ្យាសាស្ត្រសម័យមុន និងប្រកបដោយកេរ្តិ៍ឈ្មោះល្បីល្បាញបំផុត ខណៈដែលបុណ្យសពជាលក្ខណៈឯកជននឹងត្រូវក្រុម គ្រួសារលោក Hawking រៀបចំនៅថ្ងៃទី៣១ ខែមីនា ខាងមុខ៕

៣៖ ក្រសួងការពារកោះតៃវ៉ាន់ នៅថ្ងៃពុធនេះបានឱ្យដឹងថា ចិនបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង Liaoning ធ្វើដំណើរកាត់ តាមច្រកសមុទ្រតៃវ៉ាន់ ដែលបែងចេញចិន និងកោះតៃវ៉ាន់ជាពីរ ដែលប្រការនេះបានបង្កជាការព្រួយបារម្ភពីសំណាក់រដ្ឋាភិបាល ទីក្រុងតៃប៉ិ៕

៤៖ នៅទីបំផុតកងទ័ពអាកាសអ៊ីស្រាអែល បានសារភាពជាលើកដំបូងថា ខ្លួនគឺជាអ្នកដឹកនាំការវាយប្រហារតាមផ្លូវអាកាស ដើម្បីកម្ទេចរ៉េអាក់ទ័រនុយក្លេអ៊ែរមួយកន្លែង សាងសង់ដោយកូរ៉េខាងជើង នៅក្នុងទីក្រុង ឌែរ អេស ហ្ស័រ (Deir ez-Zor) ប្រទេសស៊ីរី កាលពីឆ្នាំ២០០៧៕

៥៖ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ ហាធីន ក្យរ (U Htin Kyaw) បានសម្រេចចិត្តលាលែងពីតំណែងហើយ ដោយមូលហេតុលោកចង់មានពេលសម្រាក (ទំនងជាអាចមានបញ្ហាសុខភាព)៕

៦៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរ ជូនចំពោះលោក វ៉្លាឌីមៀ ពូទីន សម្រាប់ការ បន្តជាប់ឆ្នោតនៅអាណត្តិថ្មីទៀតរបស់លោក ក្នុងនាមជាប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី៕