BREAKING NEWS: គ្រោះរញ្ជួយដី ៥.១រ៉ិចទ័រ វាយប្រហារទីក្រុងតៃណាន នៃកោះតៃវ៉ាន់!
20-03-2018 17:22
(តៃប៉ិ)៖ គ្រោះរញ្ជួយដីកម្រិតបង្គួរ ៥.១រ៉ិចទ័រ បានវាយប្រហារទីក្រុង តៃណាន (Tainan) នៃកោះតៃវ៉ាន់ នៅវេលាម៉ោង ៥៖២២នាទី ល្ងាចថ្ងៃអង្គារនេះតែម្តង ម៉ោងនៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ដកស្រង់ពីមជ្ឈមណ្ឌលបណ្តាញតាមដានគ្រោះរញ្ជួយដីចិន នៅល្ងាចថ្ងៃអង្គារ ទី២០ ខែមីនា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា រញ្ជួយដីខាងលើនេះ ញ័រចេញពីក្នុងជម្រៅដី ១៤គីឡូម៉ែត្រ ហើយភ្លាមៗបែបនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាត ឬក៏មានមនុស្សរងគ្រោះនោះឡើយ។ សម្រាប់ទីក្រុងតៃណានវិញ គឺស្ថិតនៅភាគនិរតី នៃកោះតៃវ៉ាន់ ដែលជាទីក្រុងជាប់ឆ្នេរសមុទ្រទល់មុខនឹងចិនដីគោក និងមានប្រជាជនរស់នៅជិត ២លាននាក់៕