(ពិភពលោក)៖ ដោយសារវិបត្តិសេដ្ឋកិច្ច នយោបាយ គ្រោះទុរភិក្ស ជំងឺ ជាពិសេសសង្គ្រាម និងហេតុផលសំខាន់ជាច្រើនទៀត បង្ខំឱ្យមនុស្សត្រូវធ្វើអន្តោប្រវេសន៍ ឬស្វែងរកសិទ្ធជ្រកកោនក្នុងប្រទេសដទៃ។ ខាងក្រោមនេះជាបណ្តាប្រទេសទាំង១០ ដែលមានជនអន្តោប្រវេសន៍រស់នៅច្រើនបំផុត ដោយក្នុងចំណោមនោះប្រទេសខ្លះមានជនអន្តោប្រវេសន៍រហូតដល់ ជាង៧៨ភាគរយនៃប្រជាជនសរុប (តួលេខឆ្នាំ២០០៧ ដល់២០១២)៖
១៖ សហរដ្ឋអាមេរិក មានជនអន្តោប្រវេសន៍ ៥ ០០៧ ៨៨៧នាក់ ស្មើនឹង១៥ភាគរយនៃប្រជាជនសរុប។
២៖ ប្រទេស តួកគី មានជនអន្តោប្រវេសន៍ ២ ០០០ ០០៣ នាក់ ស្មើនឹង២៦ ភាគរយនៃប្រជាជនសរុប។
៣៖ ប្រទេស លីបង់ មានជនអន្តោប្រវេសន៍ ១ ២៥០ ០០០ នាក់ ស្មើនឹងជាង២៥៣ ភាគរយនៃប្រជាជនសរុប។
៤៖ ប្រទេស អាឡឺម៉ង មានជនអន្តោប្រវេសន៍ ១ ២៤៩ ៩៩៨ នាក់ ស្មើនឹង១៥ ភាគរយនៃប្រជាជនសរុប។
៥៖ ប្រទេស អូម៉ាន មានជនអន្តោប្រវេសន៍ ១ ២១១ ០០០ នាក់ ស្មើនឹង៣៤១ ភាគរយនៃប្រជាជនសរុប។
៦៖ ប្រទេស កាណាដា មានជនអន្តោប្រវេសន៍ ១ ១៧៥ ៨៦៣ នាក់ ស្មើនឹងជិត៣៤ ភាគរយនៃប្រជាជនសរុប។
៧៖ ប្រទេស រុស្ស៊ី មានជនអន្តោប្រវេសន៍ ១ ១១៧ ៨៨៨នាក់ ស្មើនឹងជិត៨ ភាគរយនៃប្រជាជនសរុប។
៨៖ ប្រទេស អូស្ត្រាលី មានជនអន្តោប្រវេសន៍១ ០២៣ ១០៧ នាក់ ស្មើនឹង៤៥ ភាគរយនៃប្រជាជនសរុប។
៩៖ ចក្រភពអង់គ្លេស មានជនអន្តោប្រវេសន៍ ៩ ០០០ ០០០នាក់ ស្មើនឹងជាង១៤ ភាគរយនៃប្រជាជនសរុប។
១០៖ ប្រទេស ស៊ូដង់ខាងត្បូង មានជនអន្តោប្រវេសន៍ ៨៦៥ ០០០ នាក់ ស្មើនឹងជាង៧៨ ភាគរយនៃប្រជាជនសរុប៕