(ប៉េកាំង)៖ ប្រជាជនរបស់រុស្ស៊ីនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ បានចាប់ផ្តើមទៅបោះឆ្នោតដើម្បីជ្រើសរើស ប្រធានាធិបតីថ្មីរបស់ពួកគេ នេះបើយោងតាមសារព័ត៌មាន ស៊ីនហួរចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យនេះ។
ការបោះឆ្នោតចាប់ផ្តើមនៅម៉ោង៨ព្រឹក ម៉ោងនៅរុស្ស៊ី ខណៈដែលមានការិយាល័យបោះឆ្នោតប្រមាណ៩៧០០០កន្លែងទូទាំងរុស្ស៊ី និងប្រមាណ៤០០កន្លែង ស្ថិតនៅក្រៅប្រទេសបើកទ្វារស្វាគមន៍ការបោះឆ្នោតនេះ។