(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៧ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ ធ្លាក់យន្តហោះធុនតូច ចំលើលំនៅឋាន ផ្តាច់ជីវិតមនុស្សទាំងអស់ ១០នាក់ នៅប្រទេសហ្វីលីពីន។
២៖ សភាប្រជាជនចិន បោះឆ្នោតគំាទ្រឱ្យលោក ស៊ី ជិនពីង បន្តកាន់តំណែងប្រធានាធិបតីចិន សម្រាប់អាណត្តិទីពីរ។
៣៖ នាយករង FBI លោក McCabe ត្រូវបណេ្ដញចេញពីតំណែង ពីរថ្ងៃមុនចូលនិវត្តន៍។
៤៖ ទីបំផុតទីក្រុងម៉ូស្គូ ប្រកាសបណ្តេញទូតអង់គ្លេស២៣នាក់ ចេញពីប្រទេស ជាការសងសឹកនាយករដ្ឋមន្ត្រីអង់គ្លេសវិញ។
៥៖ អង្គការ NASA ប្រាប់ឲ្យដឹងថា កែវយឺតអវកាស Kepler ជិតអស់ឥន្ធនៈទ្រទ្រង់ ខណៈកែវយឺតថ្មីសម្រាប់ស្នងតំណែង កំពុងត្រូវត្រៀមបាញ់បង្ហោះនៅខែក្រោយ។
៦៖ យន្តហោះដឹកអ្នកដំណើរខ្នាតធំស៊េរីថ្មី 737 MAX 7 របស់ក្រុមហ៊ុន Boeing បានបញ្ចប់ការហោះហើរសាកល្បងលើកដំបូង ដោយជោគជ័យ។
៧៖ អតីតនាយករដ្ឋមន្រ្តីវៀតណាម លោក Phan Van Khaoi ទទួលមរណភាពក្នុងទីក្រុងហាណូយ នៅអាយុ៨៥ឆ្នាំ៕