(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ ​ផ្ទុះហេតុការណ៍បាក់ស្ពាន​នៅរដ្ឋ​ផ្លូរីដាសហរដ្ឋអាមេរិក ផ្តាច់ជីវិត​មនុស្ស ០៦នាក់ និង​របួសជាច្រើននាក់ទៀត៕

២៖ ​លេចធ្លាយព័ត៌មានថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងបណ្តេញ​​ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ​ចេញពី​តំណែង៕

៣៖ ឧទ្ធម្ភាគចក្រ​យោធា​អាមេរិក ធ្លាក់នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ក្បែរព្រំដែន​ស៊ីរី​ ជាមួយ​នឹង​យោធា ០៧នាក់៕

៤៖ ទីបំផុតកូន​ប្រសារស្រី លោក ដូណាល់ ត្រាំ ដាក់ពាក្យសុំលែងលះ​ស្វាមី ទៅ​តុលាការ ខណៈកំពុងរុំព័ទ្ធ​​ដោយរឿង​​អាស្រូវ។

៥៖ លោក វ្ល៉ាឌីមៀ ពូទីន អំពាវនាវ​ឲ្យប្រជាពលរដ្ឋ​រុស្ស៊ីទាំង​អស់ ទៅបោះឆ្នោត​ដើម្បី​ការអភិវឌ្ឍ និងអនាគត​ជាតិ៕

៦៖ កំពូលមហាសេដ្ឋីនៅហុងកុង លោក Li Ka-shing ដែលឈានដល់វ័យ៩០ឆ្នាំ ប្រកាសចូលនិវត្តន៍ហើយ៕

៧៖ ប្រជាជនប្រេស៊ីលរាប់ពាន់នាក់ នាំគ្នាធ្វើបាតុកម្មនៅតាមដងវិថីនៃទីក្រុងធំៗ ដើម្បីសម្តែងការតវ៉ាចំពោះអំពើឃាតកម្ម ដ៏សាហាវឃោ​ឃៅទៅលើ​ក្រុមប្រឹក្សាក្រុងរីយ៉ូ (Rio de Janeiro) ដ៏មានប្រជាប្រិយម្នាក់គឺលោកស្រី Marielle Franco៕